(ទីស្តីការក្រសួងព័ត៌មាន)៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាល និងតម្រង់ទិសជាមួយបងប្អូនអ្នកយកព័ត៌មានពេលរាត្រី។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដោតសំខាន់លើការណែនាំឱ្យអ្នកសារព័ត៌មានទាំងអស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈសារព័ត៌មាន។
ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលឹក និងណែនាំបន្ថែមអំពីការប្រើប្រាស់ពាក្យពេចន៍ និងភាសាឱ្យបានសមរម្យ ថ្លៃថ្នូរ ជាពិសេសការគោរព និងផ្តល់តម្លៃដល់ស្ត្រី ក្នុងសកម្មភាពយកព័ត៌មាន និងការផ្សាយជាសាធារណៈ។




