អាវុធហត្ថខេត្តតាកែវ បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អាវុធហត្ថខេត្តតាកែវ បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

 


(តាកែវ)៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

នៅថ្ងៃទី១៧ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្តែងជាបន្តបន្ទាប់ចំនួន ២ ទីតាំង 

+ ទីតាំងទី១ នៅចំណុចភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង  ស្រុកសំរោង ខេត្តតាកែវ។

+ ទីតាំងទី២ នៅចំណុចភូមិអង្គផ្តៀក ឃុំជុំរះពេន ស្រុកសំរោង ខេត្តតាកែវ។

  +លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ៣ នាក់ (ប្រុស)

១/ ឈ្មោះ គង់ សុខបាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងព្រៃ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ​ ។

២/ ឈ្មោះ សឹង ពិសិដ្ឋ ហៅបឿក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

៣/ ឈ្មោះ ណុប តុលា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គផ្តៀក ឃុំជុំរះពេន ស្រុកសំរោង ខេត្តតាកែវ។

  + ដកហូតវត្ថុតាងរួមមាន៖

១/ក្រាមពណ៌សថ្លា ចំនួន ២ កញ្ចប់ ទម្ងន់១៥.១៦ក្រាម (ថ្លឹងទាំងសំបកថង់)

២/ទូរស័ព្ទចំនួន ៣ គ្រឿង

៣/ដាវដែកចំនួន ១ ដើម

៤/កាំភ្លើងកែឆ្នៃចំនួន ១ ដើម

៥/សម្ភារៈវេចខ្ចប់និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន

 បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

Post a Comment (0)
Previous Post Next Post