រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
លោកនួននីប្រធានសមាគសារព័ត៌មានសុក្រឹត អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រធានសមាគមអ្នកសារព័ត៌មានជាច្រើនរូប
កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើងនាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រធានសមាគមអ្នកសារព័ត៌មានជាច្រើនរូប។ កិច្ចប្រជុំនេះមានគោលបំណងវាយតម្លៃលើសមិទ្ធផល និងបញ្ហាប្រឈមនានាដែលក្រសួងព័ត៌មានបានជួបប្រទះ និងដោះស្រាយក្នុងរយៈពេល៦ខែដើម ឆ្នាំ២០២៦។
ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគមសារព័ត៌មាន ដែលបានដើរតូនាទីយ៉ាងសំខាន់ ក្នុងក្របខណ្ឌការងារព័ត៌មាន និងការផ្សព្វផ្សាយ ហើយនៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បានដាក់ចេញផែនការសម្រាប់ធ្វើកិច្ចការងារក្នុងក្របខណ្ឌជួយដល់បងប្អូនសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវសារព័ត៌មាន ដើម្បីពង្រឹងគុណភាពសារព័ត៌មាន ឱ្យបានល្អ អាចដំណើរការផ្សាយទៅមុខទៀត។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការសហការគ្នារវាងក្រសួងព័ត៌មាន និងសមាគមសារព័ត៌មាន គឺជាកត្តាចាំបាច់ក្នុងការជំរុញការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានភាពរឹងមាំ និងប្រកបដោយវិជ្ជាជីវៈខ្ពស់៕




