មុខសញ្ញាចាស់មិនរាងចាល ធ្លាប់ជាប់ពន្ធនាគារ២លើក ចេញមកវិញបន្តធ្វើសកម្មភាពឆក់២ករណី ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌបង្រ្កាបឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធី
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

មុខសញ្ញាចាស់មិនរាងចាល ធ្លាប់ជាប់ពន្ធនាគារ២លើក ចេញមកវិញបន្តធ្វើសកម្មភាពឆក់២ករណី ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌបង្រ្កាបឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធី

 


រាជធានីភ្នំពេញ ៖ ករណីអំពើលួចមាន ស្ថានទម្ងន់ទោសដោយ សារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប ) ចំនួន ០២ ករណី ៖ *ករណីទី១-អំពើលួចមាន ស្ថានទម្ងន់ទោសដោយ សារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប) កាលពីថ្ងៃទី ២៤ ខែសីហាឆ្នាំ២០២៦ វេលាម៉ោង១៥ : ៣០នាទី ស្ថិតនៅចំណុចនាគបាញ់ទឺក ផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ *ករណីទី២-អំពើលួចមាន ស្ថានទម្ងន់ទោសដោយ សារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប ) នៅក្នុងអំឡុង ខែសីហាឆ្នាំ២០២៦នៅត្រង់ ចំណុច ខណ្ឌបឹងកេងកងក្បែរ ផ្សារអូឡាំពិក សង្កាត់ ទួលស្វាយព្រៃ រាជធានីភ្នំពេញ ។

អនុវត្តតាមបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ជនសង្ស័យឈ្មោះ ពេជ្រ ប៉ារីស ហៅ ឆេង ពេជ្រ ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២៦ ដោយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចផ្លូវលេ៣៧២ ខាងក្រាយសាលាជាស៊ីម សាមគ្គី សង្កាត់បឹងសាឡាងខណ្ឌទួលគោក។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរដើម្បីអនុវត្ត តាមនីតិវិធី៕

Post a Comment (0)
Previous Post Next Post