ស្រវឹងស្រាទំនាស់ពាក្យសំដី បងយកដំបងឬស្សីវ៉ៃប្អូនពីរដំបង ចំណែកប្អូនទាញកាំបិតផ្គាក់កាប់សម្លាប់បងតែម្តង!
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ស្រវឹងស្រាទំនាស់ពាក្យសំដី បងយកដំបងឬស្សីវ៉ៃប្អូនពីរដំបង ចំណែកប្អូនទាញកាំបិតផ្គាក់កាប់សម្លាប់បងតែម្តង!




#កំពង់ស្ពឺ៖​ នាថៃ្ងអង្គារ​ ទី២៥​ ខែសី​ហា ឆ្នាំ២០២៦​ វេលា​ម៉ោង​១៩:៣​០​​នា​ទី​ ដោយទទួលបានព័ត៌មានករ​ណីឃា​តកម្ម​ លោកវរសេនីយ៍ឯក​ឃុត​ សុផល​ អធិការនគរបា​លស្រុ​កបានបញ្ជាអោយកម្លាំងជំនាញ​ព្រ​ហ្មទណ្ឌស្រុកសហការជាមួយប៉ុស្ត៍នគរបាលរដ្ឋបាលស្គុះ ប្រតិបត្ដិការ​ស្រាវជ្រាវបន្ទាន់និងឈានទៅឃា​ត់ខ្លួនឈ្មោះ សុខ ប៊ុននាថ ភេទប្រុ​ស អាយុ២៩ឆ្នាំ រស់នៅភូមិស្វាយដង្គុំឃុំស្គុះ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ​ ។

▪︎តាមការបញ្ជាក់មូលហេតុដែលឈានដល់ការប្រេីកាំបិតផ្គាក់កាប់សម្លាប់​បងប្រុស​ (សុខ ប៊ុននាថ)​បានផឹកស្រាហេីយស្រវឹងខ្លាំងនិង​បានទាស់ពាក្យសម្តីគ្នាជាមួ​យឈ្មោះ សុខ បូណា ភេទប្រុស អា​យុ៤២ឆ្នាំ ត្រូវជាបងបង្កើតនៅផ្ទះជាមួយគ្នា​ ដោយសារតែបងបាន​យកដំបងឬស្សីវាយមកលេីខ្លួន​ពីដំបង​ រួចបានស្ទុះទៅយកកាំបិតផ្គាក់​កាប់មកលើបងតែម្ដងត្រូវចំក្បាលនិងកញ្ចឹ​ង​ក​បណ្តាលអោយស្លាប់​ភ្លា​មៗនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានធ្វេីការដកហូតវត្ថុតា​ង​កាំបិតផ្គាក់ដងឫ​ស្សីចំនួនមួយមាន​ប្រឡាក់ឈាម​បោះចោលនៅក្បែ​រ​ផ្ទះ​ ករណីខាងលេី​បានបញ្ជូនមក​អ​ធិការដ្ឋាននគរបាលស្រុកសាក​សួរ​និងកសាងសំណុំរឿង​ បញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិតធ្ងន់​ ចាត់ការតាមនីតិវិ​ធី៕



Post a Comment (0)
Previous Post Next Post