អស់លទ្ធភាពបង់រំលស់ទូរស័ព្ទ យុវជនអាយុ 18ឆ្នាំម្នាក់ សង្ស័យលួចគោអ្នកភូមិយកទៅលក់ តែម្ចាស់មកទាន់ពេលកំពុងដឹកឡើងរ៉ឺម៉ក!
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អស់លទ្ធភាពបង់រំលស់ទូរស័ព្ទ យុវជនអាយុ 18ឆ្នាំម្នាក់ សង្ស័យលួចគោអ្នកភូមិយកទៅលក់ តែម្ចាស់មកទាន់ពេលកំពុងដឹកឡើងរ៉ឺម៉ក!




តាមរយៈសារព័ត៌មាន កោះសន្តិភាព យុវជនអាយុ 18ឆ្នាំម្នាក់ ត្រូវបានម្ចាស់គោឃាត់ខ្លួន និងប្រគល់ជូននគរបាលស្រុកគងពិសី ក្រោយសង្ស័យលួចគោញីជំទង់ពណ៌សមួយក្បាលរបស់អ្នកភូមិ ដើម្បីយកទៅលក់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី19 ខែកញ្ញា ឆ្នាំ2026 ក្នុងភូមិកន្លែងរមាស ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ (Koh Santepheap Daily)



តាមនគរបាល ជនសង្ស័យបានទាក់ទងទៅអ្នកទិញគោ ដោយដាក់តម្លៃគោមួយក្បាល 1,500,000រៀល និងប្រាប់ថា គោនោះជារបស់ខ្លួនដែលឪពុកឱ្យលក់ ដើម្បីយកប្រាក់ទៅបង់ថ្លៃសាលារៀន។ បន្ទាប់មក អ្នកទិញបានហៅរ៉ឺម៉កមកដឹកគោ ប៉ុន្តែខណៈកំពុងដេញគោឡើងលើរ៉ឺម៉ក ស្រាប់តែម្ចាស់គោមកទាន់ និងឃាត់ខ្លួនជនសង្ស័យបាន។ (Koh Santepheap Daily)



នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានលួចគោដើម្បីយកទៅលក់ និងអះអាងថា មូលហេតុគឺចង់យកប្រាក់ទៅបង់ផ្តាច់ទូរស័ព្ទដែលបានទិញបង់រំលស់ក្នុងតម្លៃ 200ដុល្លារ បន្ទាប់ពីខ្លួនលែងមានលទ្ធភាពបង់ប្រចាំខែបន្តទៀត។ (Koh Santepheap Daily)


គោមួយក្បាលត្រូវបានប្រគល់ជូនម្ចាស់វិញហើយ ខណៈជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។



Post a Comment (0)
Previous Post Next Post