ខេត្តបន្ទាយមានជ័យ÷ស្នងការរងម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយឆែកឃើញបង្កប់ជនជាតិថៃជិត១០០នាក់រកស៊ីបោកតាមអនឡាញ។
តាមប្រភពច្បាស់ការពីលោក ផែង វណ្ណៈ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ប៉េអឹមខេត្តបន្ទាយមានជ័យ បានចុះឆែកអគារជួលមួយកន្លែងនៅកណ្តាលក្រុងប៉ោយប៉ែត។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរកឃើញជនជាតិថៃជិត ១០០នាក់ កំពុងលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញយ៉ាងសកម្ម។
អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ អគារដែលប្រើសម្រាប់រកស៊ីឆបោកប្រើប្រាស់នេះ គឺជាកម្មសិទ្ធិរបស់លោកផ្កាយ១ អ៊ុំ សុផល ស្នងការរងខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ន លោកស្នងការរងរូបនេះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរផងដែរ។

