មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ខេត្តព្រះវិហារ ត្រូវជនសង្ស័យប្រើកាំបិតខ្វែវលួចកាប់ពីក្រោយ ខណៈកំពុងដេកលើអង្រឹង នៅកញ្ចុះក្រោយផ្ទះ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ខេត្តព្រះវិហារ ត្រូវជនសង្ស័យប្រើកាំបិតខ្វែវលួចកាប់ពីក្រោយ ខណៈកំពុងដេកលើអង្រឹង នៅកញ្ចុះក្រោយផ្ទះ

 


ព្រះវិហារ៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ខេត្តព្រះវិហារ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវជនសង្ស័យប្រើកាំបិតខ្វែវលួចកាប់ពីក្រោយ ខណៈកំពុងដេកលើអង្រឹងនៅលើកញ្ចុះខាងក្រោយផ្ទះ ក្នុងភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគូលែន បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះថា៖ ករណីហិង្សាដោយចេតនានេះ បានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៥៖៥១នាទីល្ងាច នៅផ្ទះជនរងគ្រោះ។

ជនរងគ្រោះមានឈ្មោះ ចាន់ ស៊ី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

តាមរបាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកលើអង្រឹងនៅលើកញ្ចុះខាងក្រោយផ្ទះ ស្រាប់តែជនសង្ស័យបានដើរមកពីក្បាលដំណេក ហើយប្រើកាំបិតខ្វែវលួចកាប់ពីក្រោយ បណ្តាលឱ្យរងរបួសត្រចៀកខាងស្តាំ លាតសន្ធឹងពីកញ្ចឹងកឡើងទៅលើក្បាល មានប្រវែងប្រមាណ២១សង់ទីម៉ែត្រ។

ដោយឡែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ លាង វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ និងរស់នៅភូមិ-ឃុំជាមួយជនរងគ្រោះ។តាមរបាយការណ៍ មូលហេតុនៃហេតុការណ៍ត្រូវបានសង្ស័យថា បណ្តាលមកពីគំនុំ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីបន្តនីតិវិធីតាមច្បាប់៕

Post a Comment (0)
Previous Post Next Post