សមត្ថកិច្ចឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ ក្រោមការចោទប្រកាន់ពីបទកំហែងយកប្រាក់ពីអ្នកនេសាទនៅលើផ្ទៃបឹងទន្លេសាប
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សមត្ថកិច្ចឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ ក្រោមការចោទប្រកាន់ពីបទកំហែងយកប្រាក់ពីអ្នកនេសាទនៅលើផ្ទៃបឹងទន្លេសាប

 


ពោធិ៍សាត់៖ អ្នកសារព័ត៌មានម្នាក់ឈ្មោះ កែវ ហួរ ត្រូវបានកម្លាំងទាហានឃាត់ខ្លួននៅក្នុងខេត្តកំពង់ឆ្នាំង រួចបញ្ជូនទៅប្រគល់ជូនសមត្ថកិច្ចជំនាញនៅខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងបណ្តឹងចោទប្រកាន់ពីបទ «កំហែងយកប្រាក់» ពីអ្នកនេសាទនៅលើផ្ទៃបឹងទន្លេសាប។

ប្រភពព័ត៌មានបានឱ្យដឹងថា ការឈានទៅដល់ការឃាត់ខ្លួនរូបលោកបែបនេះ គឺធ្វើឡើងបន្ទាប់ពីមានការទម្លាយខ្សែអាត់សំឡេង ដែលត្រូវបានគេអះអាងថា ជាសំឡេងរបស់អ្នកសារព័ត៌មានរូបនេះ បានទូរសព្ទទៅគំរាមកំហែងទារប្រាក់ពីអ្នកនេសាទ(ដាក់មងត្រីប្រមា) ច្រើនពាន់ម៉ែត្រនៅចំណុចជ្រោយស្តី ស្រុកក្រគរ ខេត្តពោធិ៍សាត់។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងបណ្តឹងរបស់អ្នកនេសាទនេះ គេនៅមិនទាន់អាចបញ្ជាក់បានថាមានកម្រិតភាពពិតប្រាកដយ៉ាងណានោះទេ ខណៈប្រភពបានកត់សម្គាល់ថា រហូតមកទល់ពេលនេះ ភស្តុតាងដែលមានគឺមានត្រឹមតែ «សារសំឡេង» ប៉ុណ្ណោះ ដោយមិនទាន់មានឯកសារ ឬរូបភាពបង្ហាញពីការទទួលប្រាក់ជាក់ស្តែងនៅឡើយទេ។ គិតត្រឹមថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២៦ អ្នកសារព័ត៌មានឈ្មោះ កែវ ហួរ ត្រូវបានសមត្ថកិច្ចសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបអង្កេត និងចាត់ការទៅតាមនីតិវិធីច្បាប់ជាធរមាន៕

Post a Comment (0)
Previous Post Next Post