សេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់ពីការងារ និងមោឃភាពកាតសម្គាល់ខ្លួនអ្នកសារព័ត៌មាន ម្នាក់ មានឈ្មោះ អ៊ុន សារឿន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់ពីការងារ និងមោឃភាពកាតសម្គាល់ខ្លួនអ្នកសារព័ត៌មាន ម្នាក់ មានឈ្មោះ អ៊ុន សារឿន

 


ភ្នំពេញ@.អង្គភាពសារព័ត៌មាន កាសែត ខ្មែរប្រជាប្រិយ និងគេហទំព័រអនទ្បាញ សូមជម្រាបជូនដំណឹងដល់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា៖

អង្គភាពយើងខ្ញុំ បានសម្រេច បញ្ឈប់ការងារ និងលុបឈ្មោះ បុគ្គលឈ្មោះ អ៊ុន សារឿន (UN SAROEUN) ដែលមានតួនាទីជា អ្នកយកព័ត៌មាន និងកាន់កាតសម្គាល់ខ្លួនលេខ 14136 / 2026 ចេញពីក្របខណ្ឌបុគ្គលិករបស់អង្គភាព និងស្ថាប័ន ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។

មូលហេតុនៃការបញ្ឈប់៖ 


✍️បុគ្គលរូបនេះបានប្រព្រឹត្តកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរ ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងបំពានលើបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពយ៉ាងធ្ងន់ធ្ងរ ដោយបានយកតួនាទី និងកាតសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន ទៅប្រើប្រាស់ក្នុងផ្លូវខុស ដើម្បីគំរាមកំហែង និងសម្លុតដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់។

អាស្រ័យហេតុនេះ អង្គភាពសូមប្រកាស ទុកជាមោឃៈ និងបញ្ឈប់សុពលភាពទាំងស្រុង នូវកាតសម្គាល់ខ្លួនអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ អ៊ុន សារឿន។


រាល់សកម្មភាព ការប្រព្រឹត្តល្មើសច្បាប់ ឬការយកឈ្មោះអង្គភាពទៅប្រើប្រាស់ក្នុងរូបភាពផ្សេងៗរបស់បុគ្គលរូបនេះនៅពេលខាងមុខ អង្គភាពមិនទទួលខុសត្រូវឡើយ។


ជាមួយគ្នានេះ អង្គភាពសូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ក្នុងករណីរកឃើញថាបុគ្គលនេះនៅតែបន្តយកឈ្មោះអង្គភាពទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ទុច្ចរិតផ្ទាល់ខ្លួនបន្តទៀត។


សេចក្តីដូចបានជម្រាបជូនខាងលើ សូម អាជ្ញាធរមានសមត្ថកិច្ច និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

Post a Comment (0)
Previous Post Next Post