ស្នងការនគរបាលខេត្តកំពត ប្រតិកម្មចំពោះបុរសម្នាក់ដែលស្នើឱ្យថ្នាក់លើផ្លាស់ប្ដូររូបលោកចេញ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ស្នងការនគរបាលខេត្តកំពត ប្រតិកម្មចំពោះបុរសម្នាក់ដែលស្នើឱ្យថ្នាក់លើផ្លាស់ប្ដូររូបលោកចេញ



(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហោះសំណេរប្រតិកម្មនៅលើបណ្ដាញសង្គម បន្ទាប់ពីមានបុរសម្នាក់បានបង្ហោះសំណេរស្នើឱ្យថ្នាក់លើពិចារណាផ្លាស់ប្ដូររូបលោកចេញពីតំណែង។


តាមរយៈសំណេរនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្នងការបានលើកឡើងដោយលក្ខណៈចំអកថា៖ «ភ្ញាក់ពីដំណេកមក មានរឿងគួរឱ្យចង់សើច។ ខ្ញុំធ្វើអីខុសលោកគ្រូ បានលោកគ្រូស្នើសុំប្ដូរខ្ញុំចេញ! បើខ្ញុំធ្វើខុស ឬពាក់ព័ន្ធជាមួយលោកស្នងការរងរូបនោះ លោកគ្រូគិតថា មកដល់ម៉ោងនេះ ខ្ញុំនៅមានពេលមកចុចទូរស័ព្ទឆ្លើយឆ្លងជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នាអ៊ីចឹងមែន»។


ជាមួយគ្នានេះ លោកស្នងការបានបញ្ជាក់ថា លោកសង្ឃឹមថា នៅពេលបញ្ចប់នីតិវិធីនៅសាលាដំបូងខេត្តព្រះសីហនុ ស្ថាប័នតុលាការនឹងប្រកាសព័ត៌មានជាសាធារណៈពាក់ព័ន្ធនឹងការចាប់ខ្លួនលោក ហ៊ួរ យ៉ៃ និងបក្ខពួកផ្សេងទៀត ព្រមទាំងបង្ហាញឱ្យបានច្បាស់អំពីរបៀបនៃការចាប់ខ្លួន និងដំណើរការនីតិវិធីពាក់ព័ន្ធករណីនេះផងដែរ។


យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតពាក់ព័ន្ធនឹងករណីនេះ គួររង់ចាំការបញ្ជាក់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ច និងតុលាការ៕

Post a Comment (0)
Previous Post Next Post